បុរសម្នាក់​ ដួលបោកស្លាប់ភ្លាមៗ​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍លេីកំណាត់ផ្លូវជាតិលេខ១​ ខណ្ឌច្បារអំពៅ​
ព័ត៌មាន
1.74K

ភំ្នពេញ​៖ បុរសម្នាក់​ ជិះម៉ូតូម៉ាក​ Zoomer -X ១គ្រឿង​ ជ្រុលទៅបុកជាមួយម៉ូតូកងបី​ ក្នុងទិសដៅបញ្ច្រាសផ្លូវ​​ បណ្តាលអោយដួលបោកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ ដែលស្ថិតនៅតាមបណ្តោផ្លូវជាតិលេខ១​ ម្តុំផ្សារព្រែកឯង​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២១នឹង៥០នាទីយប់​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​។

ជនរងគ្រោះមានឈ្មោះថា​ ៖​ លឹម​ ឆេងលាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីកន្លែងកំណើតនៅខេត្តកំពង់ស្ពឺ​ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ជិះម៉ូតូម៉ាក​ Zoomer -X ១គ្រឿង ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1DX-0480​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីកេីតមកលិច​ ខណ:មកដល់កន្លែងកេីតហេតុ​ ក៏ជ្រុលចូលមកផ្លូវម្ខាង​ ទៅបុកជាមួយម៉ូតូកងបី​ ១គ្រឿងទៀត​ ក្នុងទិសដៅបញ្ច្រាសផ្លូវ​ ចំពីមុខយ៉ាងពេញទំហឹង​ បណ្តាលអោយបុរសភាគីម៉ូតូZoomer​ ដួលបោកស្លាប់បាត់បង់ជីវីតភ្លាមៗនៅនឹងកន្លែង​ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ដល់សមត្ថកិច្ចចុះមកកន្លែងកេីតហេតុ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ​ ធ្វេីការវាស់វែងយកម៉ូតូទាំងសងខាងទៅរក្សាទុក​ជាបណ្តោះអាសន្ន​ ចំណែកសព​សមត្ថកិច្ចធ្វេីកំណត់ហេតុ​ ប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​នៅស្រុកកំណេីត​ ៕