សំណង់អាគាររលំបាក់មានកម្ពស់ ៧ជាន់ និងមានទំហំប្រហែល ៣.០០០ម៉ែត្រការ៉េ គឺហួសពីសិទ្ធិទទួលខុសត្រូវរបស់រដ្ឋបាលក្រុងហើយ..
ព័ត៌មាន
2.67K

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំលេខ០១១ ដនស/ច្រក/សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

ក្រុង-ស្រុក-ខណ្ឌ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់សិទ្ធិឲ្យទទួលខុសត្រូវ និងឲ្យមានសិទ្ធិសម្រេចចេញលិខិតអនុញ្ញាតសាងសង់ត្រឹមសំណង់អាគារទំហំ ៥០០ម៉ែត្រការ៉េចុះក្រោម និងមានកម្ពស់ត្រឹម ៤ជាន់ចុះក្រោមប៉ុណ្ណោះ។

ដោយឡែកសំណង់អាគាររលំបាក់មានកម្ពស់ ៧ជាន់ និងមានទំហំប្រហែល ៣.០០០ម៉ែត្រការ៉េ គឺហួសពីសិទ្ធិទទួលខុសត្រូវរបស់រដ្ឋបាលក្រុងហើយ។

សូមបញ្ជាក់ជូន ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបែងចែកការទទួលខុសត្រូវការងារសំណង់មាន ៣កម្រិត ដូចខាងក្រោម ៖

១/ កម្រិតសំណង់ទំហំ ៥០០ម៉ែត្រការ៉េចុះក្រោម ( សមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់គឺរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ )។

២/ កម្រិតសំណង់ទំហំចាប់ពី ៥០០ម៉ែត្រការ៉េឡើងដល់ ទំហំ៣.០០០ម៉ែត្រការ៉េ ( សមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់គឺរដ្ឋបាលខេត្ត-រាជធានី )។

៣/ កម្រិតសំណង់ទំហំ៣.០០០ម៉ែត្រការ៉េឡើង (សមត្ថកិច្ចទទួលខុសត្រូវនិងមានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ )៕