លោក​ យន្ត​ មីន​ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើរព្រះមហាក្សត្រ តម្លើងផ្កាយ៤​ (នាយឧត្តមសេនីយ៍) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ
ព័ត៌មាន
37.5K

ភ្នំពេញ៖ ក្រោយមានការបាក់រលំអគារ៧ជាន់ សម្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់ កាលពីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រួចមក លោក យន្ត មីន ដែលជាអតីតអភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសឆ្គងដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោក​ យន្ត​ មីន​ បានសុំសម្តេចតេជោ ហ៊ុន សែន លាលែងចេញពីតំណែង ។

ពេលនេះ អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវបានសម្តេចតេជោហ៊ុនសែន ទួលស្នើរសុំព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមទ្រង់ប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិ និងតែងតាំង ឧត្តមសេនីយ៍ឯក យន្ត មីន ជានាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោពលខេមរភូមិន្ទ និងជារដ្ឋលេខាធិកាក្រសួងការពារជាតិ ។ 

ប៉ុន្តែសូមបញ្ជាក់ថា លិខិតនេះមិនទាន់ចុះខែថ្ងៃនោះទេ មិនទាន់ដឹងថាជាលិខិតផ្លូវការ ឬក៏យ៉ាងណានោះទេ គ្រាន់តែបែកធ្លាយក្នុងបណ្តាញសង្គម ។ 

ចង់ជ្រាបលម្អិតសូមមើលក្នុងលិខិតទាំងស្រុងខាងក្រោមនេះ៖