ព័ត៌មានបន្ថែម៖ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុងគិតមកដល់ល្ងាចនេះបានស្រកវិញជាបណ្ដើរៗហើយ
ព័ត៌មាន
7.17K

ភ្នំពេញ ៖ យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា មកដល់ល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានស្រកចុះជាធម្មតាវិញហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកទើបនឹងចាប់ផ្តើមស្រកចុះ ពិសេសនៅផ្នែកខាងលើ (តំបន់ដែលទឹកលិចភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ។ ជាមួយគ្នានេះ ទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ និងភ្លៀង ក៏មានការថមថយផងដែរ៕